នាព្រឹកថ្ងៃព្រហស្បតិ៍៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលប្រជុំអគារ ខ នៃសាលាខេត្តស្វាយរៀង លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមសិក្ខាសាលាស្តីពី "ការពិនិត្យគម្រោងវិនិយោគថ្នាក់រាជធានី-ខេត្ត" ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម អ៊ឹម សុខធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជេីញចូលរួមពី ៦រាជធានី-ខេត្ត រួមមាន៖ ភ្នំពេញ កណ្តាល តាកែវ ព្រៃវែង ត្បូងឃ្មុំ និងខេត្តស្វាយរៀង ៕